Tuesday, August 25, 2020

យុទ្ធវិធីទីផ្សារបណ្ដាញ_Network Marketing Strategy

 បើកបង្ហាញពីបច្ចេកទេសដ៏មុតស្រួចក្នុងការសាងប្រាក់រយទៅជាប្រាក់លាន

គម្ពីរល្អឯក...ដែលអ្នកធ្វើធុរកិច្ចទីផ្សារបណ្ដាញត្រូវតែអាន...

សែនស្ដាយចំណាប់ដែលអ្នកស្លាប់ពុំបានអាន!

អ្នកមានស្វែងរកវិធីសាងបណ្ដាញ

មនុស្សទូទៅស្វែងរកការងារបម្រើគេ

ដឹងមុន មានមុន

នៅក្នុងលោកនេះ មានមាសប្រាក់ជាច្រើនគ្រប់ទីកន្លែងទូទាំងពិភពលោករង់ចាំអ្នកដែលមានប្រាជ្ញាមកកើបប្រមូលយក។

អ្នកក្ររាប់លាននាក់ដែលប្រកបរបរចិញ្ចឹមជីវិត ដោយភាពលំបាកវេទនា ព្រោះពួកគេប្រើកម្លាំងកាយធ្វើការងារ។

ចំណែកមនុស្សឆ្លាត ប្រើប្រាជ្ញាទៅប្រមូលយកមាសប្រាក់ដែលមានរាប់ម៉ឺនលានពីធុរកិច្ចទីផ្សារបណ្ដាញរហូតដល់់ទទួលបាមជោគជ័យនិងមាន រហូតដល់មនុស្សទូទាំងពិភពលោកច្រណែន។

បើចង់មាន ត្រូវតែចេះគិត...

ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

តម្លៃសៀវភៅ៖១២០០០‍‌រៀល

អត្ថបទ៖ ១៦៥ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

Friday, August 21, 2020

ឪពុកអ្នកមានបង្រៀនកូនសាងវិថីក្លាយជាអ្នកមានដោយមិនបាច់ប្រើបណ្ណឥណទាន_Rich Dad's Guide to Becoming Rich without Cutting up Your Credit Cards by Robert T. Kiyosaki

ឪពុកអ្នកមាននឹងណែនាំវិធីក្លាយជាអ្នកមានដោយ៖

  • អធិប្បាយថា ហេតុអ្វីទើបការឈប់ប្រើប្រាស់បណ្ណឥណទានមិនមែនជាដំណោះស្រាយបញ្ហាដើមហេតុនិងមិនមែនជាវិធីដោះស្រាយបំណុលអាក្រក់
  • ភាពខុសគ្នារវាងបំណុលល្អនិងបំណុលអាក្រក់
  • បង្ហាញឱ្យឃើញពីការប្រើបណ្ណឥណទានដើម្បីទិញបំណុលដែលនឹងធ្វើឱ្យអ្នកកាន់តែក្រ
  • បង្ហាញឱ្យឃើញថា ហេតុអ្វីទើបការប្រើបណ្ណឥណទានប្រកបដោយវិន័យគឺជាជំហានដំបូងដែលនឹងធ្វើឱ្យអ្នកមានស្ថានភាពហិរញ្ញវត្ថុល្អនាពេលអនាគត
  • បង្រៀនឱ្យឃើញពីភាពសំខាន់នៃការប្រើប្រាក់ឱ្យធ្វើការឱ្យអ្នក ដោយអ្នកមិនបាច់ចំណាយពេលអស់មួយជីវិតធ្វើការដើម្បីប្រាក់ឡើយ

"មូលហេតុសំខាន់ដែលមនុស្សភាគច្រើនមានបញ្ហាទាក់ទងនឹងហិរញ្ញវត្ថុគឺពួកគេបានចំណាយពេលជាច្រើនឆ្នាំសិក្សាវិជ្ជាជីវៈ តែបែរជាមិនដែលសិក្សាទាក់ទងនឹងហិរញ្ញវត្ថុឡើយ លទ្ធផលគឺពួកគេរៀនធ្វើការដើម្បីប្រាក់ តែមិនដែលរៀនវិធីឱ្យប្រាក់ធ្វើការដើម្បីពួកគេឡើយ"។

រ៉ូបឺត ឃីយ៉ូសាគី ជាម្ចាស់អាជីវកម្ម វិនិយោគិន អ្នកសិក្សា និងអ្នកនិពន្ធសៀវភៅឪពុកអ្នកមានបង្រៀនកូន ជាសៀវភៅទាក់ទងនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលលក់ដាច់បំផុតលំដាប់លេខ១ជានិរន្តរ៍។

រ៉ូបឺត ឃីយ៉ូសាគី អ្នកដែលបានផ្លាស់ប្ដូរគំនិតទាក់ទងនឹងហិរញ្ញវត្ថុរបស់មនុស្សរាប់លាននាក់ទូទាំងពិភពលោក ដោយទស្សនវិស័យនិងគំនិតបែបសាមញ្ញនិងផ្សេងពីគេ ដែលនេះធ្វើឱ្យរ៉ូបឺត ត្រូវបានគេស្គាល់ថាជាមនុស្សដែលនិយាយការពិត ស្មោះត្រង់ និងក្លាហានទើបគាត់ត្រូវបានគេលើកតម្កើងថាជាមនុស្សដែលលះបង់ដើម្បីការសិក្សាទាក់ទងនឹងហិរញ្ញវត្ថុ។

ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

តម្លៃសៀវភៅ៖១១០០០‍‌រៀល

អត្ថបទ៖ ១៣៣ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp


Thursday, August 20, 2020

យកលេខ១នៅក្នុងធុរកិច្ចរបស់អ្នកឱ្យបាន_How to Be #1 in Your Business by Blair Singer

 អាថ៌កំបាំងក្នុងការអូសទាញ ថែរក្សា និងមើលថែក្រុមការងាររបស់អ្នកឱ្យទទួលបានជោគជ័យ

សិក្សាវិធីបង្កើតធុរញិច្ចលំដាប់លេខ១... សាងក្រុមដែលពូកែ... សាងសម្ពន្ធភាពយូរអង្វែង និងសាងជីវិតដ៏ល្អសម្រាប់អ្នកនិងគ្រួសាររបស់អ្នក។

នៅក្នុងសៀវភៅមួយក្បាលនេះ អ្នកនឹងបានសិក្សាមេរៀនដ៏មានតម្លៃទាំងនេះ៖

  • វិធីធ្វើឱ្យធុរកិច្ចរបស់អ្នកសប្បាយរីករាយ
  • វិធីជ្រើសរើសក្រុមការងារដែលត្រឹមត្រូវ
  • វិធីបង្កើតច្បាប់នៃកិត្តិយស ដែលនឹងធ្វើឱ្យក្រុមរបស់អ្នកទាញយកអ្វីដែលល្អបំផុតចេញមកប្រើបាន
  • វិធីបង្ហាត់ឱ្យអ្នកដទៃអាចសាងភាពខុសគ្នាបានភ្លាមៗ
  • វិធីបង្រៀនឱ្យអ្នកដទៃក្លាយជាមនុស្សដ៏អស្ចារ្យបានដោយធ្វើជាអ្នកដឹកនាំំដ៏៏លេចធ្លោ
  • វិធីសាងភក្ដីភាព ការទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងនៅក្នុងក្រុមរបស់អ្នក
  • វិធីដើម្បីប្រឈមមុខនឹងឧបសគ្គនានាដោយ"ការតាំងចិត្តថានឹងឈ្នះ"
  • វិធីទទួលបានលេខ១នៅក្នុងធុរកិច្ចរបស់អ្នក 

ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

តម្លៃសៀវភៅ៖១២០០០‍‌រៀល

អត្ថបទ៖ ១២០ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

Thursday, August 13, 2020

សម្ភាសការងារ_Job Interview

អ្នកសម្ភាស: សូមប្រាបខ្ញុំអំពីខ្លួនអ្នក?

អ្នកផ្ដល់សម្ភាស: ខ្ញុំមិនចង់ប្រាប់អ្នកអំពីអ្វីអំពីខ្លួនខ្ញុំបន្ថែមទៀតទេ ព្រោះអ្វីដែលអ្នកចង់ដឹងខ្ញុំបានសរសេរក្នុងប្រវត្តិរូបសង្ខេបរបស់ខ្ញុំអស់ហើយ។ (គាត់ខ្សឹបដាក់ខ្លួនឯងថា៖ ឡាបល់យក៍នេះ ខ្ញុំគិតថាអ្នកសម្ភាសឆ្លាត បើខ្ញុំដឹងថាគេល្ងង់ចឹងខ្ញុំមិនមកសម្ភាសទេ។) ហាហាហា...

អ្នកណាឆ្កួត? ខ្ញុំកប់យោបល់ហើយ...

English below

#Job_Interview

#Interviewer: Please tell me about yourself?

#Interviewee: I don't want to tell you anything more about myself because what I you wanted to know about me I had already written in my resume. (whistle to himself: oh ghost, I thought the interviewers are clever; if I had known that they are stupid like this, I would not come to be interviewed.) Hahaha...

*Who is crazy? I've got no idea...

លុយ-ការងារ-ជីវិត (កំពូលអាថ៌កំបាំងសាងតុល្យភាព លុយ-កាងារ-ជីវិត) ដោយ ខារ៉ូល យិប

 យល់ដឹងពីវិធីប្រើលុយឱ្យធ្វើការជំនួសអ្នក ដើម្បីឱ្យអ្នកមានពេលរីករាយជាមួយនឹងជីវិតច្រើនឡើងដោយយុទ្ធវិធីពិសេសៗដែលអ្នកអាចយកទៅបប្លែងប្រើបានដោយងាយ។

សក្តិសមចំពោះអ្នកអានគ្រប់វ័យ ជាពិសេសវ័យចាប់ផ្ដើមធ្វើការងារ!


ខារ៉ូល យិប ជាគ្រូផ្នែកហិរញ្ញវត្ថុដែលមានឈ្មោះល្បីលំដាប់ពិភពលោក បានមកចែករំលែកពាក្យណែនាំម្ដងមួយដំណាក់ៗបែបងាយៗ ដើម្បីជួយឱ្យអ្នកបណ្ដុះនូវទម្លាប់ក្នុងការគ្រប់គ្រងនិងចាត់ការហិរញ្ញវត្ថុបស់អ្នកឱ្យបានរឹងមាំនិងមានប្រសិទ្ធភាព។ នាងនឹងជួយឱ្យអ្នកជៀសវាងនូវចំណុចខុសភ្លាត់ផ្សេងៗដែលមិនគួរកើតឡើង ដូចជាការមានបំណុលដោយមិនចាំបាច់ ឬការវិនិយោគទុនដែលមិនផ្ដល់ផលល្អដែលអាចបំផ្លាញអ្នកបាន។

សៀវភៅមួយក្បាលនេះនឹងជួយឱ្យអ្នកឈានទៅក្នុងទិសដែលត្រឹមត្រូវក្នុងការសម្រេចគោលដៅជីវិតនិងគោលដៅហិរញ្ញវត្ថុ។ ពេលណាក៏ដោយដែលអ្នកបានបំប្លែងប្រើយុទ្ធវិធីនិងពាក្យណែនាំរបស់ខារ៉ូល យិប អ្នកនឹងរកឃើញអំណាចថាមពលថ្មីដែលនៅពីលើលុយ និងបានទទួលនូវតុល្យភាពទាំងផ្នែកហិរញ្ញវត្ថុនិងជីវិត។

ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

តម្លៃសៀវភៅ៖១៤០០០‍‌រៀល

អត្ថបទ៖ ២២១ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

Wednesday, August 12, 2020

បង្កើតទម្លាប់អានដើម្បីជោគជ័យ_Read to Success

 ៦៤ទិចនិចនៃការអានសៀវភៅដើម្បីទទួលបានជោគជ័យ


"សៀវភៅ"ប្រៀបដូចជាទ្វាររបស់ដូរ៉េម៉ុន ដែលអាចនាំយើងទៅកាន់គ្រប់ទីកន្លែង

"ការអាន"ប្រៀបដូចជាការធ្វើដំណើរ ដែលធ្វើឱ្យយើងបានជួបនឹងមនុស្សនិងកន្លែងដែលយើងមិនធ្លាប់ស្គាល់

ត្រៀមខ្លួននិងបើកចិត្តរបស់អ្នក ដើម្បីបើកទ្វារនិងធ្វើដំណើរឆ្ពោះទៅរកភាពជោគជ័យតាមបែបរបស់អ្នក!

ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

តម្លៃសៀវភៅ៖១២០០០‍‌រៀល

អត្ថបទ៖ ១៦៦ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

យុទ្ធសាស្ត្រកម្ទេចឧបសគ្គឆ្ពោះទៅកាន់គោលដៅ

 សេចក្ដីសង្វាត សេចក្ដីក្លៀវក្លា និងប្រាជ្ញា ទាំង៣នេះគឺជាសភាវៈទ្រទ្រង់ក្នុងការជួយយើងឱ្យមានសមត្ថភាពកាន់តែពេញលេញឡើងដើម្បីសម្រេចកិច្ចការធំឆ្ពោះទៅកាន់ជ័យជម្នះ។


ជីវិតដែលគ្មានគោលដៅគឺជាជីវិតដែលគ្មានបន្ទាត់ និងជាការធ្វើដំណើរគ្មានទិសដៅ ប្រៀបដូចជាចកដែលអណ្ដែតត្រសែតលើផ្ទៃសាគររកទីបំផុតគ្មាន និងជាជីវិតដែលតែងតែបរាជ័យចំពោះមុខឧបសគ្គជានិច្ច។

មេរៀនសំខាន់ក្នុងសៀវភៅនេះមាន៖ 

១. គំនិត

២. ទំនាក់ទំនង

៣. វិធីសាស្ត្រ

៤. ប្រាជ្ញា

៥. សមត្ថភាព

ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

តម្លៃសៀវភៅ៖៩៥០០‍‌រៀល

អត្ថបទ៖ ១២៩ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

យុទ្ធវិធីទីផ្សារបណ្ដាញ_Network Marketing Strategy

 បើកបង្ហាញពីបច្ចេកទេសដ៏មុតស្រួចក្នុងការសាងប្រាក់រយទៅជាប្រាក់លាន គម្ពីរល្អឯក...ដែលអ្នកធ្វើធុរកិច្ចទីផ្សារបណ្ដាញត្រូវតែអាន... សែនស្ដាយចំណាប់ដែ...