Tuesday, August 25, 2020

យុទ្ធវិធីទីផ្សារបណ្ដាញ_Network Marketing Strategy

 បើកបង្ហាញពីបច្ចេកទេសដ៏មុតស្រួចក្នុងការសាងប្រាក់រយទៅជាប្រាក់លាន

គម្ពីរល្អឯក...ដែលអ្នកធ្វើធុរកិច្ចទីផ្សារបណ្ដាញត្រូវតែអាន...

សែនស្ដាយចំណាប់ដែលអ្នកស្លាប់ពុំបានអាន!

អ្នកមានស្វែងរកវិធីសាងបណ្ដាញ

មនុស្សទូទៅស្វែងរកការងារបម្រើគេ

ដឹងមុន មានមុន

នៅក្នុងលោកនេះ មានមាសប្រាក់ជាច្រើនគ្រប់ទីកន្លែងទូទាំងពិភពលោករង់ចាំអ្នកដែលមានប្រាជ្ញាមកកើបប្រមូលយក។

អ្នកក្ររាប់លាននាក់ដែលប្រកបរបរចិញ្ចឹមជីវិត ដោយភាពលំបាកវេទនា ព្រោះពួកគេប្រើកម្លាំងកាយធ្វើការងារ។

ចំណែកមនុស្សឆ្លាត ប្រើប្រាជ្ញាទៅប្រមូលយកមាសប្រាក់ដែលមានរាប់ម៉ឺនលានពីធុរកិច្ចទីផ្សារបណ្ដាញរហូតដល់់ទទួលបាមជោគជ័យនិងមាន រហូតដល់មនុស្សទូទាំងពិភពលោកច្រណែន។

បើចង់មាន ត្រូវតែចេះគិត...

ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

តម្លៃសៀវភៅ៖១២០០០‍‌រៀល

អត្ថបទ៖ ១៦៥ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

Friday, August 21, 2020

ឪពុកអ្នកមានបង្រៀនកូនសាងវិថីក្លាយជាអ្នកមានដោយមិនបាច់ប្រើបណ្ណឥណទាន_Rich Dad's Guide to Becoming Rich without Cutting up Your Credit Cards by Robert T. Kiyosaki

ឪពុកអ្នកមាននឹងណែនាំវិធីក្លាយជាអ្នកមានដោយ៖

  • អធិប្បាយថា ហេតុអ្វីទើបការឈប់ប្រើប្រាស់បណ្ណឥណទានមិនមែនជាដំណោះស្រាយបញ្ហាដើមហេតុនិងមិនមែនជាវិធីដោះស្រាយបំណុលអាក្រក់
  • ភាពខុសគ្នារវាងបំណុលល្អនិងបំណុលអាក្រក់
  • បង្ហាញឱ្យឃើញពីការប្រើបណ្ណឥណទានដើម្បីទិញបំណុលដែលនឹងធ្វើឱ្យអ្នកកាន់តែក្រ
  • បង្ហាញឱ្យឃើញថា ហេតុអ្វីទើបការប្រើបណ្ណឥណទានប្រកបដោយវិន័យគឺជាជំហានដំបូងដែលនឹងធ្វើឱ្យអ្នកមានស្ថានភាពហិរញ្ញវត្ថុល្អនាពេលអនាគត
  • បង្រៀនឱ្យឃើញពីភាពសំខាន់នៃការប្រើប្រាក់ឱ្យធ្វើការឱ្យអ្នក ដោយអ្នកមិនបាច់ចំណាយពេលអស់មួយជីវិតធ្វើការដើម្បីប្រាក់ឡើយ

"មូលហេតុសំខាន់ដែលមនុស្សភាគច្រើនមានបញ្ហាទាក់ទងនឹងហិរញ្ញវត្ថុគឺពួកគេបានចំណាយពេលជាច្រើនឆ្នាំសិក្សាវិជ្ជាជីវៈ តែបែរជាមិនដែលសិក្សាទាក់ទងនឹងហិរញ្ញវត្ថុឡើយ លទ្ធផលគឺពួកគេរៀនធ្វើការដើម្បីប្រាក់ តែមិនដែលរៀនវិធីឱ្យប្រាក់ធ្វើការដើម្បីពួកគេឡើយ"។

រ៉ូបឺត ឃីយ៉ូសាគី ជាម្ចាស់អាជីវកម្ម វិនិយោគិន អ្នកសិក្សា និងអ្នកនិពន្ធសៀវភៅឪពុកអ្នកមានបង្រៀនកូន ជាសៀវភៅទាក់ទងនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលលក់ដាច់បំផុតលំដាប់លេខ១ជានិរន្តរ៍។

រ៉ូបឺត ឃីយ៉ូសាគី អ្នកដែលបានផ្លាស់ប្ដូរគំនិតទាក់ទងនឹងហិរញ្ញវត្ថុរបស់មនុស្សរាប់លាននាក់ទូទាំងពិភពលោក ដោយទស្សនវិស័យនិងគំនិតបែបសាមញ្ញនិងផ្សេងពីគេ ដែលនេះធ្វើឱ្យរ៉ូបឺត ត្រូវបានគេស្គាល់ថាជាមនុស្សដែលនិយាយការពិត ស្មោះត្រង់ និងក្លាហានទើបគាត់ត្រូវបានគេលើកតម្កើងថាជាមនុស្សដែលលះបង់ដើម្បីការសិក្សាទាក់ទងនឹងហិរញ្ញវត្ថុ។

ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

តម្លៃសៀវភៅ៖១១០០០‍‌រៀល

អត្ថបទ៖ ១៣៣ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp


Thursday, August 20, 2020

យកលេខ១នៅក្នុងធុរកិច្ចរបស់អ្នកឱ្យបាន_How to Be #1 in Your Business by Blair Singer

 អាថ៌កំបាំងក្នុងការអូសទាញ ថែរក្សា និងមើលថែក្រុមការងាររបស់អ្នកឱ្យទទួលបានជោគជ័យ

សិក្សាវិធីបង្កើតធុរញិច្ចលំដាប់លេខ១... សាងក្រុមដែលពូកែ... សាងសម្ពន្ធភាពយូរអង្វែង និងសាងជីវិតដ៏ល្អសម្រាប់អ្នកនិងគ្រួសាររបស់អ្នក។

នៅក្នុងសៀវភៅមួយក្បាលនេះ អ្នកនឹងបានសិក្សាមេរៀនដ៏មានតម្លៃទាំងនេះ៖

  • វិធីធ្វើឱ្យធុរកិច្ចរបស់អ្នកសប្បាយរីករាយ
  • វិធីជ្រើសរើសក្រុមការងារដែលត្រឹមត្រូវ
  • វិធីបង្កើតច្បាប់នៃកិត្តិយស ដែលនឹងធ្វើឱ្យក្រុមរបស់អ្នកទាញយកអ្វីដែលល្អបំផុតចេញមកប្រើបាន
  • វិធីបង្ហាត់ឱ្យអ្នកដទៃអាចសាងភាពខុសគ្នាបានភ្លាមៗ
  • វិធីបង្រៀនឱ្យអ្នកដទៃក្លាយជាមនុស្សដ៏អស្ចារ្យបានដោយធ្វើជាអ្នកដឹកនាំំដ៏៏លេចធ្លោ
  • វិធីសាងភក្ដីភាព ការទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងនៅក្នុងក្រុមរបស់អ្នក
  • វិធីដើម្បីប្រឈមមុខនឹងឧបសគ្គនានាដោយ"ការតាំងចិត្តថានឹងឈ្នះ"
  • វិធីទទួលបានលេខ១នៅក្នុងធុរកិច្ចរបស់អ្នក 

ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

តម្លៃសៀវភៅ៖១២០០០‍‌រៀល

អត្ថបទ៖ ១២០ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

Thursday, August 13, 2020

សម្ភាសការងារ_Job Interview

អ្នកសម្ភាស: សូមប្រាបខ្ញុំអំពីខ្លួនអ្នក?

អ្នកផ្ដល់សម្ភាស: ខ្ញុំមិនចង់ប្រាប់អ្នកអំពីអ្វីអំពីខ្លួនខ្ញុំបន្ថែមទៀតទេ ព្រោះអ្វីដែលអ្នកចង់ដឹងខ្ញុំបានសរសេរក្នុងប្រវត្តិរូបសង្ខេបរបស់ខ្ញុំអស់ហើយ។ (គាត់ខ្សឹបដាក់ខ្លួនឯងថា៖ ឡាបល់យក៍នេះ ខ្ញុំគិតថាអ្នកសម្ភាសឆ្លាត បើខ្ញុំដឹងថាគេល្ងង់ចឹងខ្ញុំមិនមកសម្ភាសទេ។) ហាហាហា...

អ្នកណាឆ្កួត? ខ្ញុំកប់យោបល់ហើយ...

English below

#Job_Interview

#Interviewer: Please tell me about yourself?

#Interviewee: I don't want to tell you anything more about myself because what I you wanted to know about me I had already written in my resume. (whistle to himself: oh ghost, I thought the interviewers are clever; if I had known that they are stupid like this, I would not come to be interviewed.) Hahaha...

*Who is crazy? I've got no idea...

លុយ-ការងារ-ជីវិត (កំពូលអាថ៌កំបាំងសាងតុល្យភាព លុយ-កាងារ-ជីវិត) ដោយ ខារ៉ូល យិប

 យល់ដឹងពីវិធីប្រើលុយឱ្យធ្វើការជំនួសអ្នក ដើម្បីឱ្យអ្នកមានពេលរីករាយជាមួយនឹងជីវិតច្រើនឡើងដោយយុទ្ធវិធីពិសេសៗដែលអ្នកអាចយកទៅបប្លែងប្រើបានដោយងាយ។

សក្តិសមចំពោះអ្នកអានគ្រប់វ័យ ជាពិសេសវ័យចាប់ផ្ដើមធ្វើការងារ!


ខារ៉ូល យិប ជាគ្រូផ្នែកហិរញ្ញវត្ថុដែលមានឈ្មោះល្បីលំដាប់ពិភពលោក បានមកចែករំលែកពាក្យណែនាំម្ដងមួយដំណាក់ៗបែបងាយៗ ដើម្បីជួយឱ្យអ្នកបណ្ដុះនូវទម្លាប់ក្នុងការគ្រប់គ្រងនិងចាត់ការហិរញ្ញវត្ថុបស់អ្នកឱ្យបានរឹងមាំនិងមានប្រសិទ្ធភាព។ នាងនឹងជួយឱ្យអ្នកជៀសវាងនូវចំណុចខុសភ្លាត់ផ្សេងៗដែលមិនគួរកើតឡើង ដូចជាការមានបំណុលដោយមិនចាំបាច់ ឬការវិនិយោគទុនដែលមិនផ្ដល់ផលល្អដែលអាចបំផ្លាញអ្នកបាន។

សៀវភៅមួយក្បាលនេះនឹងជួយឱ្យអ្នកឈានទៅក្នុងទិសដែលត្រឹមត្រូវក្នុងការសម្រេចគោលដៅជីវិតនិងគោលដៅហិរញ្ញវត្ថុ។ ពេលណាក៏ដោយដែលអ្នកបានបំប្លែងប្រើយុទ្ធវិធីនិងពាក្យណែនាំរបស់ខារ៉ូល យិប អ្នកនឹងរកឃើញអំណាចថាមពលថ្មីដែលនៅពីលើលុយ និងបានទទួលនូវតុល្យភាពទាំងផ្នែកហិរញ្ញវត្ថុនិងជីវិត។

ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

តម្លៃសៀវភៅ៖១៤០០០‍‌រៀល

អត្ថបទ៖ ២២១ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

Wednesday, August 12, 2020

បង្កើតទម្លាប់អានដើម្បីជោគជ័យ_Read to Success

 ៦៤ទិចនិចនៃការអានសៀវភៅដើម្បីទទួលបានជោគជ័យ


"សៀវភៅ"ប្រៀបដូចជាទ្វាររបស់ដូរ៉េម៉ុន ដែលអាចនាំយើងទៅកាន់គ្រប់ទីកន្លែង

"ការអាន"ប្រៀបដូចជាការធ្វើដំណើរ ដែលធ្វើឱ្យយើងបានជួបនឹងមនុស្សនិងកន្លែងដែលយើងមិនធ្លាប់ស្គាល់

ត្រៀមខ្លួននិងបើកចិត្តរបស់អ្នក ដើម្បីបើកទ្វារនិងធ្វើដំណើរឆ្ពោះទៅរកភាពជោគជ័យតាមបែបរបស់អ្នក!

ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

តម្លៃសៀវភៅ៖១២០០០‍‌រៀល

អត្ថបទ៖ ១៦៦ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

យុទ្ធសាស្ត្រកម្ទេចឧបសគ្គឆ្ពោះទៅកាន់គោលដៅ

 សេចក្ដីសង្វាត សេចក្ដីក្លៀវក្លា និងប្រាជ្ញា ទាំង៣នេះគឺជាសភាវៈទ្រទ្រង់ក្នុងការជួយយើងឱ្យមានសមត្ថភាពកាន់តែពេញលេញឡើងដើម្បីសម្រេចកិច្ចការធំឆ្ពោះទៅកាន់ជ័យជម្នះ។


ជីវិតដែលគ្មានគោលដៅគឺជាជីវិតដែលគ្មានបន្ទាត់ និងជាការធ្វើដំណើរគ្មានទិសដៅ ប្រៀបដូចជាចកដែលអណ្ដែតត្រសែតលើផ្ទៃសាគររកទីបំផុតគ្មាន និងជាជីវិតដែលតែងតែបរាជ័យចំពោះមុខឧបសគ្គជានិច្ច។

មេរៀនសំខាន់ក្នុងសៀវភៅនេះមាន៖ 

១. គំនិត

២. ទំនាក់ទំនង

៣. វិធីសាស្ត្រ

៤. ប្រាជ្ញា

៥. សមត្ថភាព

ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

តម្លៃសៀវភៅ៖៩៥០០‍‌រៀល

អត្ថបទ៖ ១២៩ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

អានរឿង អានជីវិត

 អានម្នាក់ឯង សើចម្នាក់ឯង ចេះម្នាក់ឯង


វាពិបាកណាស់ក្នុងការទូន្មានខ្លួន!

ជាទូទៅមនុស្សពូកែទូន្មានគេ តែមិនពូកែទូន្មានខ្លួនឡើយ ដូចជាចេះថាឱ្យអ្នកដទៃថា "អ្នកត្រូវធ្វើ គិត និងនិយាយយ៉ាងនេះយ៉ាងនោះ ហើយកុំធ្វើ គិត និងនិយាយយ៉ាងនេះយ៉ាងនោះជាដើម"។

ដូចពាក្យចាស់ថា "សម្ដីឱ្យហុយដូចគ ទង្វើឱ្យរលួយ"។

សង្ឃឹមថាសៀវភៅមួយក្បាលនេះនឹងបានជាប្រយោជន៍សម្រាប់កែប្រែផ្នែកខ្លះនៃជីវិតរបស់អ្នក។ 

ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

តម្លៃសៀវភៅ៖ ៦៥០០‍‌រៀល

អត្ថបទ៖ ៩៩ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

Monday, August 10, 2020

យុទ្ធសាស្ត្រជោគជ័យដែលគ្មានសាលាណាធ្លាប់បង្រៀន_Success Strategy Any School Never Taught

 គំនិត ទស្សនៈ និងវិធីសាស្ត្រ នាំខ្លួនឆ្ពោះទៅរកភាពអស្ចារ្យរបស់អ្នកដឹកនាំដែលនឹងជួយជំរុញឱ្យមនុស្សគ្រប់គ្នាឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យក្នុងជីវិត 


កកុំសម្លឹងរកមើលភាពជោគជ័យដែលមានស្រាប់ ព្រោះអ្នកអាចនឹងត្រូវបរាជ័យបាន ចូរសាងភាពជោគជ័យតាមបែបរបស់អ្នក ដោយប្រើក្ដីស្រមៃនិងកម្លាំងជម្រុញចិត្តជាគូសំខាន់ នោះក្ដីរំពឹងរបស់អ្នកនឹងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកបានដោយមិនពិបាកឡើយ។

ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

តម្លៃសៀវភៅ៖ ១២០០០‍‌រៀល

អត្ថបទ៖ ១៤២ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

ផ្លាស់ប្ដូរជីវិតបានបើចិត្តមិនចុះចាញ់

 សៀវភៅល្អអាចផ្លាស់ប្ដូរជីវិតបាន

សូមជូនសៀវភៅនេះជាអំណោយសម្រាប់មនុស្សដែលអ្នកស្រឡាញ់និងមនុស្សដែលអ្នកយកចិត្តទុកដាក់

យើងអាចផ្លាស់ប្ដូរជីវិតឱ្យប្រសើរឬមានសេចក្ដីសុខបានជានិច្ច សូមត្រឹមតែយើងមិនបោះបង់ក្ដីសង្ឃឹមចំពោះរឿងរ៉ាវឬហេតុការណ៍អាក្រក់ដែលកើតឡើង ហើយកុំបណ្ដោយឱ្យហេតុការណ៍អាក្រក់ទាំងនោះធ្វើជាម្ចាស់ដឹកនាំជីវិតឱ្យសោះ យើងត្រូវក្រើនរំឭកលើកទឹកចិត្តខ្លួនឯងឱ្យងើបឡើង យើងត្រូវតស៊ូប្រយុទ្ធជាមួយរឿងទាំងអស់នោះ ព្រោះឱកាសនឹងមានជីវិតថ្មី ហើយល្អនៅមានជានិច្ចដរាបណាយើងនៅមានដង្ហើមដក។

វិធីគិតជួយឱ្យជីវិតផ្លាស់ប្ដូរ និងមានសេចក្ដីសុខបើមិនចុះចាញ់់

ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

តម្លៃសៀវភៅ៖ ៦០០០‍‌រៀល

អត្ថបទ៖ ៩៩ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

Sunday, August 9, 2020

ឈរនៅលើជំហរដ៏រឹងមាំ_Stand Strong by Nick Vujicic, The New York Times International best-Selling Author of Unstoppable

 នេះគឺជាសៀវភៅស្ដីពីការលើកទឹកចិត្តដ៏ល្អបំផុតនិងជាឱសថជំនួយកម្លាំងសម្រាប់មិត្តអ្នកអានគ្រប់គ្នា។

និក វូជិស៊ិក កើតមកពិការដៃជើង មិនអាចការពារខ្លួនឯងបាន ទើបក្លាយទៅជាផ្ទាំងស៊ីបរបស់ពួកជនពាល ប៉ុន្តែជនពាលគ្មានសិទ្ធិមកកាត់សេចក្ដីគាត់បានឡើយ។​ ប្រសិនបើគាត់អាចយកឈ្នះជនពាលបាន អ្នកក៏អាំចធ្វើបានដូចគ្នាដែរ។

អ្នកនឹងរកឃើញវិធី

  • ផ្លាស់ប្ដូរភាពអវិជ្ជមានពេលដែលត្រូវគេធ្វើបាបឱ្យក្លាយទៅជាឱកាសមាស (អ្នកអាចធ្វើបានពិតៗ)។
  • បង្កើតទីតាំងសុវត្ថិភាពនៅក្នុងខ្លួនរបស់អ្នក។
  • ការកំណត់គោលដៅបានច្បាស់លាស់ទើបគ្មានជនពាលណាម្នាក់ហ៊ានមករំខានអ្នក។
  • ការទប់ទល់ជាមួយជនពាលតាមបណ្ដាញអ៊ិនធើណេត។
  • ការអភិវឌ្ឍមូលដ្ឋានគ្រឹះរបស់ខ្លួនឱ្យរឹងមាំពេលដែលប្រឈមមុខនឹងការគំរាមកំហែងពីអ្នកដទៃ។
  • ការគ្រប់គ្រងចិត្តនិងការគ្រប់គ្រងប្រតិកម្មដែលកើតឡើងតាមផ្លូវចិត្ត។
  • ការជួយសង្គ្រោះអ្នកដទៃដែលរងគ្រោះពីការគំរាមកំហែង។
ប្រសិនបើអ្នកកំពុងតែត្រូវបានគេបៀតបៀន អ្នកអាចតស៊ូជាមួយនឹងឧបសគ្គនេះបាន ព្រោះអ្នកមានអំណាចដ៏អស្ចារ្យក្នុងការគ្រប់គ្រងចិត្តនិងគ្រប់គ្រងវិថីជីវិតរបស់ខ្លួនឯង៕

ប្រែសម្រួលដោយ៖ តឹក រដ្ឋា (ដាំដើមជីវិត)

តម្លៃសៀវភៅ៖ ២២០០០‍‌រៀល

អត្ថបទ៖ ២៦០ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

ដាច់ខាតត្រូវគិតថាមិនបរាជ័យ


 ធ្វើជាមនុស្សដែលមិនព្រមចុះចាញ់

អ្នកដែលបង្កើតលក្ខខណ្ឌឱ្យខ្លួនឯងនឹងមិនអាចបានប្រសើរជាងដែលខ្លួនឯងគិតទេ ត្រូវផ្លាស់ប្ដូរគំនិតជាថ្មី បង្កើតគំនិតថ្មីៗ រកជម្រើសទី៣ គិតក្នុងផ្លូវផ្ទុយ ប្រើបរាជ័យធ្វើជាក្ដារលោត គ្មានអ្វីដែលគ្មានប្រយោជន៍នៅក្នុងលោកនេះទេ ត្រូវប្រឈមមុខដោយទស្សនៈវិជ្ជមាន។

ជីវិតនិងជ័យជំនេះ

ហ្វឹកហាត់រឿងទាំងនេះឱ្យជំនាញ ដូចជា ការរស់នៅប្រកបដោយគុណភាព ការសាងភាពមានបាន ទទួលបានជោគជ័យជាមួយនឹងគូស្នេហ៍និងគ្រួសារ ជួបនឹងមនុស្សដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបាននិងសាងស្ថិរភាពខាងផ្នែកចិត្តវិញ្ញាណ។

ត្រូវគិតថាមិនបរាជ័យទើបមានថាមពល

ប្ដូរភាពលំបាកទៅជាភាពរឹងប៉ឹងឱ្យដូចជាថាមពលរបស់បំពង់ឫស្សី គិតដូចកីឡាកររត់ម៉ារ៉ាតុង ត្រៀមជានិច្ចសម្រាប់ជំហានបន្ទាប់ ពង្រាយគ្រាប់ពូជនៃក្ដីស្រឡាញ់ កំណត់គោលដៅឱ្យកាន់តែខ្ពស់ឆ្ពោះទៅកាន់ជីវិតដែលជោគជ័យ។

និពន្ធដោយ៖ រីយូហូ អូកាវ៉ា

ប្រែសម្រួលដោយ៖ រស់ សុខលៀង (ដាំដើមជីវិត)

តម្លៃសៀវភៅ៖ ១៤០០០‍‌រៀល

អត្ថបទ៖ ១៦៧ទំព័រ 

ទំនាក់ទំនងៈ 090774277/086494077

ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

Saturday, August 8, 2020

ច្បាប់នៃភាពជោគជ័យ៖ ច្បាប់ចំនួន ១២ ដែលនាំឱ្យសុបិនក្លាយជាការពិត ដោយ Les Brown

 

ច្បាប់នៃភាពជោគជ័យ៖ ច្បាប់ចំនួន ១២ ដែលនាំឱ្យសុបិនក្លាយជាការពិត

ជាមួយនឹងសៀវភៅនេះអ្នកនឹងអាចកំណត់អត្តសញ្ញាណសុបិនរបស់អ្នក ហើយមិនត្រឹមតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងរស់នៅតាមវាទៀតផង។ អ្នកនឹងរកឃើញគោលបំណងហើយអ្នកនឹងយល់កាន់តែច្បាស់ថាអ្នកកើតមកលើផែនដីនេះដើម្បីធ្វើអ្វី។

ខ្ញុំបានសាកល្បងនិងសាងកំហុសជាច្រើនដើម្បីរកឱ្យឃើញនូវអ្វីដែលខ្ញុំពូកែ ហើយវាត្រូវការការងារជាច្រើនសម្រាប់ខ្ញុំដើម្បីយល់ពីច្បាប់ដែលភាពជោគជ័យត្រូវបានគ្រប់គ្រង។ ខ្ញុំចង់ជួយអ្នកឱ្យឆ្លងផុតការលំបាកដែលខ្ញុំបានឆ្លងកាត់តាមរយៈការរៀនច្បាប់ទាំងនេះ។

ជាមួយសៀវភៅរបស់ខ្ញុំ…

ច្បាប់នៃភាពជោគជ័យ៖ ច្បាប់ចំនួន ១២ ដែលនាំឱ្យសុបិនក្លាយជាការពិត

…អ្នកនឹងអាចយល់ពីរបៀបដែលភាពជោគជ័យដំណើរការ ហើយបង្វែរក្តីសុបិនរបស់អ្នកឱ្យក្លាយជាការពិត។ តែត្រូវចាំថា គ្រប់យ៉ាងចាប់ផ្តើមជាមួយនឹងសកម្មភាពក៏ដោយ។ អ្នកត្រូវអានសៀវភៅនេះហើយបន្ទាប់មកអ្នកត្រូវដាក់ជើងមួយនៅពីមុខម្ខាងទៀតហើយចាប់ផ្តើមដំណើររបស់អ្នក។

តើអ្នកត្រៀមខ្លួនផ្លាស់ប្តូរជីវិតរបស់អ្នកហើយឬនៅ?

នេះគឺជាកូនប្រុសរបស់ម៉មមីប្រោន ដែលកំពុងប្រាប់អ្នកឱ្យរស់នៅតាមសុបិនរបស់អ្នក។

ចូរចាំថា…

អ្នកមានភាពអស្ចារ្យនៅក្នុងខ្លួន!

Laws of Success: 12 Laws That Turn Dreams Into Reality

With this book, you will be able to not only identify your dreams, but live them. You’ll find a sense of purpose, and you’ll better understand just what you were put on this earth to do.

It took me some trial and error to figure out what I was good at, and it took a lot of work for me to understand the laws that success is governed by. I want to help you to skip the hardship that I went through learning these laws the hard way.

With my book…

Laws of Success: 12 Laws That Turn Dreams Into Reality

you’ll be able to understand how success works, and turn your dreams into reality. It all starts​with taking action, though. You need to read this book, and then you need to put one foot in​front of the other and start your journey.

Are you ready to change your life?

This is Mamie Brown’s boy, telling you to live your dreams.

Remember…

You have GREATNESS in you!

តម្លៃៈ ២៥០០០៛ 
អត្ថបទៈ ២៥៣ទំព័រ
ទំនាក់ទំនងៈ ០៩០៧៧៤២៧៧​ ឬ ០៨៦៤៩៤០៧៧
ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

Friday, August 7, 2020

គិតបែបអ្នកឈ្នះត្រូវគិតបែបដូណាល់ត្រាំ

"ខ្ញុំអាចសម្រេចជោគជ័យហើយក៏ពិតមែន តែខ្ញុំនៅតែត្រូវយល់ដឹងរឿងថ្មីៗរាល់ថ្ងៃ"

ជាច្រើនឆ្នាំកន្លងមក ដូណាល់ត្រាំ បាននិពន្ធសៀវភៅលក់ដាច់ជាច្រើនក្បាល ខណៈជាមួយគ្នា គាត់បាននិពន្ធអត្ថបទខ្លីៗដែលជាគំនិតបានពីរឿងដែលគាត់បានយល់ដឹងក្នុងមួយថ្ងៃទៀតផង ក្នុងនោះឆ្លុះបញ្ចាំងឱ្យឃើញពីទស្សនៈនៃការរស់នៅនិងការធ្វើធុរកិច្ចរបស់គាត់ រហូតដល់ការដួលហើយក្រោកឡើងរាប់មិនអស់ មុននឹងឈានទៅកាន់ចំណុចខ្ពស់បំផុតក្នុងពេលបច្ចុប្បន្ននេះបាន។
តម្លៃៈ ១១០០០៛ 
អត្ថបទៈ ១៧៥ទំព័រ
ទំនាក់ទំនងៈ ០៩០៧៧៤២៧៧​ ឬ ០៨៦៤៩៤០៧៧
ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

#ពិភពលោកក្នុងសម័យដូណាល់ត្រាំ

បកស្បែកដូណាល់ត្រាំឱ្យដល់ឫសគល់ ទាំងគំនិត ទង្វើ តាំងពីអតីតដល់បច្ចុប្បន្ន ព្រមទាំងបរិវានៅក្នុងគណៈរដ្ឋាភិបាលរបស់លោកក្នុងអាណត្តិទី១ ដើម្បីឱ្យដឹងទាន់ពីគោលនយោបាយសេដ្ឋកិច្ច នយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ក្រោមគោលនយោបាយ TRUMP 4.0

កម្រាស់ៈ ១២៥ទំព័រ
តម្លៃៈ ១១០០០៛
ទំនាក់ទំនងៈ ០៩០៧៧៤២៧៧ ឬ ០៨៦៤៩៤០៧៧
ហ្វេប៊ុកៈ https://web.facebook.com/gentleboysp

យុទ្ធវិធីទីផ្សារបណ្ដាញ_Network Marketing Strategy

 បើកបង្ហាញពីបច្ចេកទេសដ៏មុតស្រួចក្នុងការសាងប្រាក់រយទៅជាប្រាក់លាន គម្ពីរល្អឯក...ដែលអ្នកធ្វើធុរកិច្ចទីផ្សារបណ្ដាញត្រូវតែអាន... សែនស្ដាយចំណាប់ដែ...