ឪពុកអ្នកមាននឹងណែនាំវិធីក្លាយជាអ្នកមានដោយ៖
- អធិប្បាយថា ហេតុអ្វីទើបការឈប់ប្រើប្រាស់បណ្ណឥណទានមិនមែនជាដំណោះស្រាយបញ្ហាដើមហេតុនិងមិនមែនជាវិធីដោះស្រាយបំណុលអាក្រក់
- ភាពខុសគ្នារវាងបំណុលល្អនិងបំណុលអាក្រក់
- បង្ហាញឱ្យឃើញពីការប្រើបណ្ណឥណទានដើម្បីទិញបំណុលដែលនឹងធ្វើឱ្យអ្នកកាន់តែក្រ
- បង្ហាញឱ្យឃើញថា ហេតុអ្វីទើបការប្រើបណ្ណឥណទានប្រកបដោយវិន័យគឺជាជំហានដំបូងដែលនឹងធ្វើឱ្យអ្នកមានស្ថានភាពហិរញ្ញវត្ថុល្អនាពេលអនាគត
- បង្រៀនឱ្យឃើញពីភាពសំខាន់នៃការប្រើប្រាក់ឱ្យធ្វើការឱ្យអ្នក ដោយអ្នកមិនបាច់ចំណាយពេលអស់មួយជីវិតធ្វើការដើម្បីប្រាក់ឡើយ
"មូលហេតុសំខាន់ដែលមនុស្សភាគច្រើនមានបញ្ហាទាក់ទងនឹងហិរញ្ញវត្ថុគឺពួកគេបានចំណាយពេលជាច្រើនឆ្នាំសិក្សាវិជ្ជាជីវៈ តែបែរជាមិនដែលសិក្សាទាក់ទងនឹងហិរញ្ញវត្ថុឡើយ លទ្ធផលគឺពួកគេរៀនធ្វើការដើម្បីប្រាក់ តែមិនដែលរៀនវិធីឱ្យប្រាក់ធ្វើការដើម្បីពួកគេឡើយ"។
រ៉ូបឺត ឃីយ៉ូសាគី ជាម្ចាស់អាជីវកម្ម វិនិយោគិន អ្នកសិក្សា និងអ្នកនិពន្ធសៀវភៅឪពុកអ្នកមានបង្រៀនកូន ជាសៀវភៅទាក់ទងនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលលក់ដាច់បំផុតលំដាប់លេខ១ជានិរន្តរ៍។
រ៉ូបឺត ឃីយ៉ូសាគី អ្នកដែលបានផ្លាស់ប្ដូរគំនិតទាក់ទងនឹងហិរញ្ញវត្ថុរបស់មនុស្សរាប់លាននាក់ទូទាំងពិភពលោក ដោយទស្សនវិស័យនិងគំនិតបែបសាមញ្ញនិងផ្សេងពីគេ ដែលនេះធ្វើឱ្យរ៉ូបឺត ត្រូវបានគេស្គាល់ថាជាមនុស្សដែលនិយាយការពិត ស្មោះត្រង់ និងក្លាហានទើបគាត់ត្រូវបានគេលើកតម្កើងថាជាមនុស្សដែលលះបង់ដើម្បីការសិក្សាទាក់ទងនឹងហិរញ្ញវត្ថុ។
ដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត
តម្លៃសៀវភៅ៖១១០០០រៀល
អត្ថបទ៖ ១៣៣ទំព័រ
ទំនាក់ទំនងៈ 090774277/086494077
ហ្វេសប៊ុក៖ https://web.facebook.com/gentleboysp

No comments:
Post a Comment